ព័ត៌មានសន្តិសុខសង្គម

រាជរដ្ឋាភិបាល ខំកាត់បន្ថយភាពក្រីក្រ ដល់ប្រជាពលរដ្ឋ ផ្ទុយទៅវិញមាន ផ្ទះ ១.កន្លែងនៅក្នុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កំពុងបើកលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មិនខ្លាចញញើត សមត្ថកិច្ចក្នុងមូលដ្ឋាន

ភ្នំពេញ ÷ ប្រភពព័ត៌មានច្បាស់ការណ៍ពីពលរដ្ឋបានឲ្យដឹងថា÷ មានទីតាំងល្បែងស៊ីសង ហ្គេមបាញ់ត្រី បាល់ និង បៀ ការរ៉ាត់ តាមទូកុំព្យូទ័រ និងតាមប្រព័ន្ធទូរស័ព្ទ កំពុងបើកដៃឲ្យក្រុមញៀនល្បែងចូលទៅលេងទាំងចាស់ទាំងក្មេង យ៉ាងពពាក់ពពូន មិនថាថ្ងៃឬយប់ ល្បែងទាំងអស់នេះសុទ្ធតែល្បែងខុសច្បាប់ ទីតាំងនេះ នៅចំណុចផ្លូវលំ ជាប់លោកតាម្ចាស់ស្រុក ចូលទៅក្នុងប្រហែល ២០០ ម៉ែត្រ នៅខាងឆ្វេងដៃ ១.កន្លែង ស្ថិតនៅភូមិរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានមិនមានវិធានការទប់ស្កាត់ឬបង្ក្រាប!ឡើយ!

សូមរំលឹកថាកន្លងមក សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្រ្តីនគរបាលពាក់ព័ន្ធក្រោមឱវាទទូទាំងប្រទេស ត្រូវតែបង្រ្កាប!រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់នោះឡើយ!ដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋរស់នូវឲ្យស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ
ដោយឡែកទីតាំងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ១.កន្លែងនៅទីតាំងខាងលើនេះ បើកលេងមិនខ្លាចញញើតនិងមិនគោរពតាមការណែនាំនូវវិធានការរដ្ឋបាលរាជធានីភ្នំពេញ បីកុំ បីការពារ

ដូច្នេះហើយពលរដ្ឋនាំគ្នាធ្វើការអំពាវនាវទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមពិនិត្យភាពជាក់ស្ដែង ជាពិសេស ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបានរាជធានីភ្នំពេញ គួរតែមានវិធានការទប់ស្កាត់ឬមួយចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាប!ទីតាំងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ១.កន្លែង នៅក្នុងភូមិសាស្រ្តខាងលើនេះ ដើម្បីរក្សាធានានូវសន្តិសុខសុវត្ថិភាព ឲ្យស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំណុច របស់ក្រសួងមហាផ្ទៃ ផងទាន។
ពលរដ្ឋនាំគ្នាលើកឡើងថាពួកគាត់ភ័យខ្លាចអំពីបញ្ហាអសន្តិសុខនិងបទល្មើសផ្សេងៗ (ពោលគឺ) លួច ឆក់ ប្លន់និងអំពើហិង្សាក្នុងគ្រួសារជាដើម ម្យ៉ាងទៀត ថ្វីត្បិតជំងឺ កូវីដ-១៩,, បានបន្ថយខ្លះៗពិតមែនក៏ដោយប៉ុន្តែជំងឺ កូវីដ-១៩,,បម្លែងថ្មីឈ្មោះថា(អូមីក្រុង) នៅជាបញ្ហាដដែល៕

ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២២-នេះ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *