ព័ត៌មានសន្តិសុខសង្គម

ពលរដ្ឋសំណូមពរដល់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធីបង្ក្រាបល្បែងស៊ីសមាន់ជល់តាមប្រព័ន្ធអនឡាញមេបនល្បែងឈ្មោះលោកខ្លា កំពុងបើកលេងក្នុងឃុំសណ្ដែក ស្រុកបាធាយ ផងទាន….

ខេត្តកំពង់ចាម ÷ តាមសេចក្តីរាយការណ៍ប្រាប់មកថា! តើលោកខ្លាម្ចាស់ទីតាំកមនល្បែងសុីសងមាន់ជល់ តាមប្រពន្ធ័អនឡាញ មួយកន្លែង ស្ថិតនៅភូមិកំបោ ឃុំសណ្តែកស្រុកបាធាយ ខេត្តកំពង់ចាម ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយបានមានឥទ្ធិពលហើយមើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្តបើកល្បែងសុីសងមិនខ្លាចញញើតនិងអាជ្ញាធរមានសមត្ថកិច្ចដូច្នេះ។

ប្រភពបានពីប្រជាពលរដ្ឋបានបន្តទៀតឲ្យបានដឹងទៀតថា! ទីតាំងល្បែងមាន់ជល់ តាមប្រពន្ធ័អនឡាញ មួយកន្លែងនេះ
លោកខ្លា កំបើកដំណើរការលេងនៅភូមិសាស្រ្តខាងលើនេះ គេសង្កេតឃើញកំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ តែម្តង តេគេមិនដែលឃើញ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះបង្ក្រាប! ឬទប់ស្កាត់ ទាល់តែសោះ ។

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ ក្នុង.ឃុំសណ្តែក ស្រុកបាធាយ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងបនល្បែង និងបក្សពួករបស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងមាន់ជល់ តាមអនឡាញ នៅលើទឹកដី ស្រុកបាធាយ ខេត្តកំពង់ចាម បានឡើយ។

ប្រភពដដែលបានបន្ថែមថា! ល្បែងសុីសងខុសច្បាប់ នេះហើយ ដែលជាដើមចម ដែលធ្វើឲ្យប្រជាពលរដ្ឋ រស់នៅមានការព្រួយបារម្ភ ជាខ្លាំង ប្រព័ន្ធ ខ្លាចប្ដីៗខ្លាចប្រព័ន្ធ ហើយនិងកូនៗ ពួកគាត់ មានការជ្រុលជ្រោះ និងការលេងល្បែងខុសច្បាប់ ទាំងនោះ ម្យ៉ាងទៀតពួកគាត់ មានការភ័យខ្លាច កើតមាននូវ អំពើចោរកម្ម និងបទល្មើស ផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។

អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ដើម្បី ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យ មន្ត្រីថាក់ក្រោមជាតិ អនុវត្ត ទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នៅទូទាំង ប្រទេស កន្លងមកនោះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *