ព័ត៌មានសន្តិសុខសង្គម

ពលរដ្ឋរស់នៅក្នុងខណ្ឌពោធិ៍សែនជ័យសំណូមពរដល់លោកជូនណារិន្ទស្នងការនគរបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាបង្ក្រាបល្បែងស៊ីសងក្នុងខណ្ឌពោធិ៍សែនជ័យផងទាន..

ភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានប្រាប់មកអង្គភាពសារព័ត៌មានយើងខ្ញុំឱ្យបានដឹងថា មានទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ កំពុងបើកដំណើរការលេងយ៉ាងរលូននៅក្នុងភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញពុំមានអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានធ្វើការចុះទប់ស្កាត់និងបង្ក្រាបឡើយ ប្រហែល ម្ចាស់ទីតាំងល្បែងសុីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្តដូច្នេះ។

មជ្ឈដ្ឋានខាងក្រៅ .! ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន សង្កេតឃើញ ទីតាំងល្បែងសុីសងក្នុងភូមិសាស្រ្តខាងលើ កំពុងបើកទទួលក្រុមញៀនល្បែងប្រុស-ស្រី-ក្មេង-ចាស់-ឲ្យចូលលេងយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃតែម្តង ធ្វើឲ្យពលរដ្ឋ លើកឡើងថា! តើហេតុអ្វី! បានជា.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យមិនចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! សង្ស័យខ្លាចបាត់បង់ លាភសក្ការៈ ហើយមើលទៅ។

ប្រភពដដែលបានបន្ថែមទៀតថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ ជាខ្លាំង ប្រពន្ធខ្លាចប្ដីៗខ្លាចប្រពន្ធ ហើយនិងកូនៗពួកគាត់ មានការជ្រុលជ្រួស ក្នុងការវួកនិងល្បែងគ្រប់ប្រភេទ តាមប្រពន្ធ័អនឡាញ ខុសច្បាប់ ទាំងនោះ ម្យ៉ាងទៀត ពួកគាត់ មានអារម្មណ៍ភ័យខ្លាច កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាដើម ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។

អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប។

សូមរំលឹកថា! កាលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤.នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញនូវបទបញ្ជាឲ្យលោក អភិបាលរាជធានី.ទាំង២៥.ខេត្ត.ក្រុង.ត្រូវតែ ត្រួតពិនិត្យ និងបង្រ្កាប! ជាបន្ទាន់ ទីតាំងល្បែងសុីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួន ឲ្យអស់ ហើយរាយការណ៍ផ្ទាល់ជូន”សម្តេច”៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *