ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញកំពុងរីករាលដាលក្នុងស្រុកកំពង់ត្របែក គណៈអាជ្ញាធរមានសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់…

 

ខេត្តព្រៃវែង ÷ សេចក្តីរាយការណ៍ពីរប្រជាពលរដ្ឋរស់នៅក្នុងភូមិប្រធាតុឃុំប្រធាតុបានរាយការណ៍ប្រាប់មកអង្គភាពសារព័ត៌មានដេលីប៉ុស្តិ៍ហ៊តញូវស៍មកថា.មានទីតាំងល្បែងសុីសងមាន់ជល់ តាមប្រព័ន្ធអនឡាញជាច្រើនប្រភេទ ផ្សេងៗទៀត មានពីរកន្លែង នៅបណ្ដោយផ្លូវលំជិតវត្តប្រធាតុ ស្ថិតនៅក្នុងភូមិប្រធាតុ ឃុំប្រធាតុ ស្រុកកំពង់ត្របែកខេត្តព្រៃវែង បើកលេងអនាធិបតេយ្យ ប្រហែល មានខ្នងបង្អែក រឹងមាំ និងមានឥទ្ធិពល ហើយមើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

ជាងនេះទៅទៀត ទីតាំងតាមប្រព័ន្ធអនឡាញ ពីកន្លែងក្នុងស្រុកកំពង់ត្របែកកំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងទាំងយប់ថ្ងៃ ធ្វើឲ្យពលរដ្ឋ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ជាមួយ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ទេនោះ ម្ចាស់ទីតាំងបនល្បែង និងបក្សពួក របស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងសុីសងបានឡើយ។

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ដាក់ការសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន សម្ងំទទួលលាភសក្ការៈ ខ្លះៗពីម្ចាស់ទីតាំងបនល្បែងសុីសង ពីកន្លែងនេះ រួចហើយ ផងក៏មិនដឹង ទើបមានបើកល្បែងស៊ីសងជាច្រើន ប្រភេទ ផ្សេងៗទៀត ទុកឲ្យក្រុមញៀនល្បែងចូលលេងទាំងយប់ថ្ងៃ គ្មានការទប់ស្កាត់ និងបង្ក្រាប! ទាល់តែសោះ។

ប្រភពបានបន្ថែមថា! ក្តីកង្វល់ របស់ ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច យ៉ាងខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់់ ព្រោះថា! ទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាដើម ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។

ជុំវិញ ករណីនេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់លោកស្នងការ ឈឿន ប៊ុនឆន ជួយចាត់មន្ត្រី ក្រោមឪវាទ ចុះទប់ស្កាត់ ទង្វើមិនប្រក្រតី របស់ បុគ្គល ដែលហ៊ាន បើកល្បែងមានពីកន្លែង នៅស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ផងទាន ដើម្បី ពង្រឹង សន្តិសុខ សង្គម។

អង្គភាពយើងខ្ញុំ ធ្វើការសព្វផ្សាយនេះ ទៅតាមវិជ្ជា ជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *