ព័ត៌មានសន្តិសុខសង្គម

សំណេ របស់ឧត្តមសេនីយ៍ឯក ជូនណារិន្ទខ្ញុំបាទសូមគោរពជូនមហាជនមេត្តាជូនជ្រាបថា ប៉ុន្មានថ្ងៃនេះមានការជជែកវែកញែកច្រើនតាមបណ្ដាញសង្គម លើករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីរសៀលថ្ងៃទី១៥ ០៥ ២៥ មុខក្រសួងមហាផ្ទៃ ធ្វើឱ្យមានអ្នករបួសធ្ងន់ស្រាល និងបាត់បង់ជីវិតមនុស្ស ដែលបង្កឡើងដោយ នគរបាលរាជធានី ១នាក់ ឈ្មោះ ហ៊ុន ហេង ភេទប្រុស។

ភ្នំពេញ÷ សូមជម្រាបជូនថា ភ្លាមៗ ខ្ញុំបាទបញ្ជាឱ្យជំនាញ និង មូលដ្ឋាន ចុះដល់កន្លែងកើតហេតុ គឺចាត់ចែងឃាត់ខ្លួនអ្នកបង្ក (វាស់ជាតិអាល់កុល) សង្រ្គោះអ្នករបួស និងរៀបចំសណ្ដាប់ធ្នាប់ ។
សូមមហាជន ជ្រាបថា ច្បាប់គឺមិនបានបែកចែកវណ្ណៈនោះទេ គឺអនុវត្តន៍ដូចគ្នា ស្មើភាពគ្នា (ខ្ញុំបាទមិនដែលលើកលែងទេអ្នកប្រព្រឹត្តបទល្មើស)។
ពេលនេះ ឈ្មោះ ហ៊ុន ហេង បានរៀបចំនីតិវិធីបញ្ជូនទៅតុលាការនាព្រឹកនេះ ព្រមទាំងអនុវត្តន៍នូវវិន័យនគរបាលជាតិកម្ពុជា បណ្ដេញចេញពីក្របខ័ណ្ឌផងដែរ។
សូម មហាជន ជូនជ្រាបជាព័ត៌មាន និងសំណូមពរ ដល់អ្នកប្រើប្រាស់មធ្យោបាយលើផ្លូវគ្រប់ប្រភេទ ត្រូវតែចូលរួមគោរពច្បាប់ចរាចរណ៍ជាដាច់ខាត ទាំងអស់គ្នា (បើស្រវឹងកុំបើកបរ)។
ខ្ញុំសូមគោរពអរគុណ និងសូមអរគុណ បាទ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *