ព័ត៌មានសន្តិសុខសង្គម

តើម្ចាស់បើកល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ បង្កប់នៅក្នុងតារាងបាល់ទះក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ក្បែរផ្សារអូត្រេះ កែងបត់តាមផ្លូវបេតុងមានឥទ្ធិពលប៉ុណ្ណាបានជាអាជ្ញាធរមានសមត្ថកិច្ចមិនចុះបង្ក្រាប…

ខេត្តព្រះសីហនុ÷ តាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋបានប្រាប់មកថា! ម្ចាស់ទីតាំងមនល្បែងសុីសងតាមប្រពន្ធ័អនឡាញ មួយកន្លែង ស្ថិតនៅក្បែរផ្សារអូត្រេះ ផ្លូវបត់ចូលក្នុងតាមផ្លូវបេតុងមួយប្រហែលជា២០០ម៉ែត្រ ពីផ្លូវផ្សារអូរត្រេះ បង្កប់ក្នុងតារាងបាល់ទះក្រោយ ហាងម៉ាស្សាសៀវ វី ស្ថិតក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានខ្នងបង្អែក រឹងមាំហើយ បានមានឥទ្ធិពល ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្តបើកល្បែងសុីសងមិនខ្លាចញញើតនិងអាជ្ញាធរមានសមត្ថកិច្ចដូច្នេះ។

ប្រភពបានពីប្រជាពលរដ្ឋបានបន្តទៀតឲ្យបានដឹងទៀតថា! ទីតាំងល្បែងសុីសង តាមប្រពន្ធ័អនឡាញ មួយកន្លែងនេះ
កំពុងបើកដំណើរការលេងនៅភូមិសាស្រ្តខាងលើនេះ គេសង្កេតឃើញថា កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ តែម្តង គេមិនដែលឃើញ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះបង្ក្រាប! ឬទប់ស្កាត់ ទាល់តែសោះ ។

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ ក្នុងសង្កាត់៤ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងបនល្បែង និងបក្សពួករបស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងសុីសង តាមប្រពន្ធ័អនឡាញ នៅលើទឹកដី សង្កាត់៤ ក្រុងព្រះសីហនុ បានឡើយ។

ប្រភពដដែលបានបន្ថែមថា! ល្បែងសុីសងខុសច្បាប់ នេះហើយ ដែលជាដើមចម ដែលធ្វើឲ្យប្រជាពលរដ្ឋ រស់នៅមានការព្រួយបារម្ភ ជាខ្លាំង ប្រព័ន្ធ ខ្លាចប្ដីៗខ្លាចប្រព័ន្ធ ហើយនិងកូនៗ ពួកគាត់ មានការជ្រុលជ្រោះ និងការលេងល្បែងខុសច្បាប់ ទាំងនោះ ម្យ៉ាងទៀតពួកគាត់ មានការភ័យខ្លាច កើតមាននូវ អំពើចោរកម្ម និងបទល្មើស ផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។

អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប

ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋ សំណូមពរ ឧត្តមសេនីយ៍ឯក ស រដ្ឋា ស្នងការនគរបាលខេត្តព្រះសីហនុ សូមជួយចាត់មន្ត្រីក្រោមឱវាទ ចុះទប់ស្កាត់ និងបង្រ្កាប! ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ មួយកន្លែង ស្ថិតនៅក្បែរផ្សារអូត្រេះ តាមផ្លូវបេតុង ផងទាន ដើម្បី ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យ មន្ត្រីថាក់ក្រោមជាតិ អនុវត្ត ទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នៅទូទាំង ប្រទេស កន្លងមកនោះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *