ខេត្តកណ្ដាល ÷ តាមសេចក្តីរាយការណ៍ប្រាប់មកថា! តើម្ចាស់ទីតាំកបើកមនល្បែងសុីសងមាន់ជល់ តាមប្រពន្ធ័អនឡាញ មួយកន្លែង ស្ថិតនៅភូមិតាព្រេច ឃុំក្រាំងយ៉ូវ ស្រុកស្អាងខេត្តកណ្ដាល ប្រហែល មានខ្នងបង្អែក រឹងមាំ មានឥទ្ធិពលហើយមើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្តបើកល្បែងសុីសងមិនខ្លាចញញើតនិងអាជ្ញាធរមានសមត្ថកិច្ចដូច្នេះ។
ប្រភពបានពីប្រជាពលរដ្ឋបានបន្តទៀតឲ្យបានដឹងទៀតថា! ទីតាំងល្បែងមាន់ជល់ តាមប្រពន្ធ័អនឡាញ មួយកន្លែងម្ចាស់ទីតាកុំពុងបើកដំណើរការលេងនៅភូមិសាស្រ្តខាងលើនេះ គេសង្កេតឃើញកំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ តែម្តង តេគេមិនដែលឃើញ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះបង្ក្រាប! ឬទប់ស្កាត់ ទាល់តែសោះ ។
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ ក្នុងឃុំក្រាំងយ៉ូវស្រុកស្អាង រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងបនល្បែង និងបក្សពួករបស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងមាន់ជល់ តាមអនឡាញ នៅលើទឹកដី ស្រុកស្អាង ខេត្តកណ្ដាល បានឡើយ។
ប្រភពដដែលបានបន្ថែមថា! ល្បែងសុីសងមាន់ជល់តាមប្រព័ន្ធអនឡាញខុសច្បាប់ នេះហើយ ដែលជាដើមចម ដែលធ្វើឲ្យប្រជាពលរដ្ឋ រស់នៅមានការព្រួយបារម្ភ ជាខ្លាំង ប្រព័ន្ធ ខ្លាចប្ដីៗខ្លាចប្រព័ន្ធ ហើយនិងកូនៗ ពួកគាត់ មានការជ្រុលជ្រោះ និងការលេងល្បែងខុសច្បាប់ ទាំងនោះ ម្យ៉ាងទៀតពួកគាត់ មានការភ័យខ្លាច កើតមាននូវ អំពើចោរកម្ម និងបទល្មើស ផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។
អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប
ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋ សំណូមពរ ឧត្តមសេនីយ៍ទោ ឈឿន សុខចិត្ត សូមជួយចាត់មន្ត្រីក្រោមឱវាទ ចុះទប់ស្កាត់ និងបង្រ្កាប! ទីតាំងល្បែងមាន់ជល់ តាមអនឡាញ មួយកន្លែងភូមិឃុំខាងលើ ផងទាន ដើម្បី ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យ មន្ត្រីថាក់ក្រោមជាតិ អនុវត្ត ទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នៅទូទាំង ប្រទេស កន្លងមកនោះ៕