ព័ត៌មានសន្តិសុខសង្គម

តើផ្ទះលោកលីនមានឥទ្ធិពលធំជាងលោកអធិការស្រុកពញ្ញាក្រែកមែនទេ បានជាអាជ្ញាធរមានសមត្ថកិច្ចមិនហ៊ានបង្ក្រាបល្បែងសុីសងតាមប្រព័ន្ធអនឡាញដូច្នេះ…

ខេត្តត្បូងឃ្មុំ÷ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ប្រាប់ថា! មានទីតាំងបើកលេងល្បែងស៊ីសង ផ្ទះលោកលីន កំពុងតែបើល្បែងស៊ីសងតាមប្រព័ន្ធអនឡាញខុសច្បាប់មួយកន្លែង ស្ថិតនៅភូមិកោងកាងទី 2 ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានប្រមូលផ្តុំ កៀងគរក្រុមញៀនល្បែង ប្រុសស្រី ក្មេងចាស់ ចូលមកលេងល្បែងស៊ីសង តាមប្រព័ន្ធអនឡាញ យ៉ាងគគ្រឹកគគ្រេង បើកឲ្យអ្នកញៀនល្បែងចូលលេងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនធ្វើការបង្រ្កាប!

ប្រភពដដែលបានឲ្យដឹងទៀតថា! បុគ្គលដែលហ៊ានបើកល្បែងសុីសង តាមប្រព័ន្ធអនឡាញ មួយកន្លែងស្ថិតក្នុងភូមិ/ឃុំ/ខាងលើ ប្រហែល មានខ្នងបង្អែករឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

ជាងនេះទៅទៀត ទីតាំងល្បែងមាន់ជល់ តាមអនឡាញ មួយកន្លែងក្នុង ភូមិកោងកាង ឃុំកោងកាង កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ តែម្តង តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះមកអនុវត្តទប់ស្កាត់ និងបង្ក្រាប! ទាល់តែសោះ។ ធ្វើឲ្យប្រជាពលរដ្ឋ រស់នៅតំបន់នោះ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួក របស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែង តាមអនឡាញ នៅលើទឹកដី ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ បានឡើយ។

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅស្រុកពញ្ញាក្រែក បានដាក់ការសង្ស័យ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មួយចំនួន សម្ងំទទួល លាភសក្ការៈ ខ្លះៗពីម្ចាស់ទីតាំងល្បែងសុីសងតាមប្រពន្ធ័អនឡាញ មួយកន្លែងក្នុង ភូមិសាស្ត្រខាងលើនេះ រួចហើយ ផងក៏មិនដឹង! ទើបគ្មានការបង្ក្រាប!

ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់់ ព្រោះថា! ទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាដើម ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។

អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប…

ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ចិន នី សូមជួយចាត់មន្ត្រី ក្រោមឪវាទ ចុះត្រួតពិនិត្យ និងបង្រ្កាប! ទីតាំងល្បែងស៊ីសង តាមអនឡាញ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ផងទាន ដើម្បីពង្រឹង សន្តិសុខ សង្គម។

សូមរំលឹកថា! កាលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤.នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញបទបញ្ជាឲ្យលោក អភិបាលរាជធានី.ខេត្ត.ទាំង២៥.ខេត្ត.ក្រុង.ត្រូវតែ ត្រួតពិនិត្យ និងបង្រ្កាប!ជាបន្ទាន់លើទីតាំងល្បែងសុីសង ខុសច្បាប់ គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង ហើយរាយការណ៍ផ្ទាល់ជូន”សម្តេច៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *