ព័ត៌មានសន្តិសុខសង្គម

ពលរដ្ឋក្នុងសង្កាត់ស្ទឹងមានជ័យបីសាទរដល់លោកអភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ សេងគន្ធដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងឆ្នោតឡូតូមួយកន្លែង….

ភ្នំពេញ÷នៅរសៀលថ្ងៃព្រហស្បតិ៍ ១ រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ០២:០០នាទីរសៀល លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានចង្អុលបង្ហាញលោកចៅសង្កាត់ស្ទឹងមានជ័យទី៣ នាយប៉ុស្តិ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ បានដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងឡូតូ ជ្រកក្រោមស្លាកយីហោ កាហ្វេ៩៩ នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ដោយធ្វើការដកហូតសម្ភារៈមួយចំនួនដូចខាងក្រោម៖
    -ទូរសព្ទដៃ ១គ្រឿង
    -កុំព្យូទ័រ ១គ្រឿង
    -និងឃាត់ខ្លួនមនុស្សបានចំនួន ០១នាក់ ភេទស្រី

សម្ភារៈពាក់ព័ន្ធនឹងទីតាំងដាក់ឡូតូខាងលើ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ យកទៅរក្សាទុក នៅសាលាខណ្ឌមានជ័យជាបណ្ដោះអាសន្ន និងមនុស្សពាក់ព័ន្ធបញ្ចូនទៅប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យទី៣ ដើម្បីមានចំណាត់ការតាមនីតិវិធី។

អង្គភាពយើងខ្ញុំសូមអរគុណដល់លោកអភិបាលនៃគណៈអភិបាលខណ្ឌមានជ័យដែលដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងឆ្នោតឡូតូមួយកន្លែងបានយ៉ាងឆាប់រហ័ស

ហ្នឹងសូមអរគុណដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដែលបានដាក់បទបញ្ជាយ៉ាងមើងម៉ាត់ដល់មន្ត្រីក្រោមឱវាទសូមអរគូណ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *